ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក ឧត្តមសេនីយ៍ទោ ដួង សារី នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេ បានអញ្ជើញត្រួតពិនិត្យកម្លាំង មកពីបណ្តាកងវរអន្តរាគមន៍ចល័ត ចំណុះទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសដូចជាៈ ១/.កង.វរសេនាតូចចល័តកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ២/.កងអន្តរាគមន៍ចល័ត កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ៣.វរកងយានយន្តកិត្តិយសកងរាជអាវុធហត្ថលើផ្ទៃប្រទេស។៤/.វរកងអនុសេនាធំចល័តលេខ ២៦កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ពិធីនេះមានការចូលរួមពីមេបញ្ជាការវរទាំង៤ និងក្រុមការងារ ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕