ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល កងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក ឧត្តមសេនីយ៍ទោ ដួង សារី នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេ បានអញ្ជើញត្រួតពិនិត្យកម្លាំង នៅវរសេនាតូចអន្តរាគមន៍ពិសេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ពិធីនេះមានការចូលរួមពីសំណាក់លោក វរសេនីយ៍ទោ យា គឹមយន មេបញ្ជាការវរសេនាតូចអន្តរាគមន៍ពិសេស ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕