You are currently viewing ឧត្ដមសេនីយ៍​ទោ​ ស​ សំបូរធន​ ដឹកនាំកិច្ចប្រជុំ​ ស្តីពីការរៀបចំទទួលប្រតិភូ​វៀតណាម

ឧត្ដមសេនីយ៍​ទោ​ ស​ សំបូរធន​ ដឹកនាំកិច្ចប្រជុំ​ ស្តីពីការរៀបចំទទួលប្រតិភូ​វៀតណាម

ស្វាយរៀង​៖ព្រឹកថ្ងៃសៅរ៍​ ទី២៣​ ខែមីនា​ ឆ្នាំ២០១៩​ នៅបញ្ជាការដ្ឋាន​ កងរាជអាវុធហត្ថខេត្តស្វាយរៀង​ លោកឧត្ដមសេនីយ៍​ទោ​ ស​ សំបូរធន​ នាយ​សេនាធិការ​ ​កងរាជអាវុធហត្ថលេីផ្ទៃប្រទេស បានអញ្ជេីញដឹកនាំកិច្ចប្រជុំ​ ស្តីពីការរៀបចំទទួលប្រតិភូ​វៀតណាម ក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុស្តីពីកិច្ចសហប្រតិបត្តិការ រវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងយោធពលខេមរភូមិន្ទនៃព្រះរាជាណាចក្រកម្ពុជា ជាមួយបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ យោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាមនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ និងពិធីអបអរសារទរពិធីជួបជុំជាមិត្តភាពរវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសនៃព្រះរាជាណាចក្រកម្ពុជា និងបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ​ ពិធីនេះមានការអញ្ជេីញរួមពីសំណាក់លោកនាយរងសេនាធិការ​ លោកស្នងការ​ លោកស្នងការរង​ លោកនាយការិយាល័យកងរាជអាវុធហត្ថលេីផ្ទៃប្រទេស​ លោកមេបញ្ជាការខេត្ត​ លោកមេបញ្ជាការរង​ លោកនាយរងសេនាធិការ​ លោកប្រធាន​មន្ទីរ​កងរាជអាវុធហត្ថខេត្តស្វាយរៀងជាច្រេីនរូបទៀត។