You are currently viewing ពីធីសំណេះសំណាលផ្តាំផ្ញើ និងឧបត្ថម្ភដល់កម្លាំងកងរាជអាវុធហត្ថ ដែលត្រូវចេញដំណើរទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ

ពីធីសំណេះសំណាលផ្តាំផ្ញើ និងឧបត្ថម្ភដល់កម្លាំងកងរាជអាវុធហត្ថ ដែលត្រូវចេញដំណើរទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ

ត្បូងឃ្មុំ៖​ ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានរៀបចំពិធីសំណេះសំណាលផ្តាំផ្ញើ​ និងឧបត្ថម្ភដល់កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដែលត្រូវចេញដំណើរទៅចូលរួមវគ្គបំប៉នគ្រូបង្គោលវិជ្ជាជីវៈរក្សាសណ្តាបធ្នាប់ អន្តរាគមន៍ និងការប្រើប្រាស់អាវុធរក្សាសណ្តាប់ធ្នាប់ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ ក្រោមអធិបតីភាពលោក​ វរសេនីយ៍ឯក អ៊ាង ភារៈ មេបញ្ជាការរង និងជានាយសេនាធិការ តំណាង លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់លោក នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ និងកម្លាំងកងរាជអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធផងដែរ។

ក្នុងពិធីនោះដែរ លោកវរសេនីយ៍ឯក អ៊ាង ភារៈ បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ ដែលត្រូវចេញដំណើរទៅទទួលការហ្វឹកហ្វឺនបន្ថែមសមត្ថភាព ត្រូវខិតខំយកអស់ស្មារតី ឆន្ទៈ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការក្រេបជញ្ជក់យកចំណេះ ជំនាញ និងបទពិសោធន៍ ក៏ដូចជាគោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាអោយបានល្អ ដើម្បីសម្រេចបាននូវភារកិច្ចដែលថ្នាក់លើប្រគល់ជូន ទទួលបានលទ្ធផល ១០០%។

ជាចុងក្រោយលោកមេបញ្ជាការរង និងជានាយសេនាធិការ ក៏បានប្រគល់កញ្ចប់ថវិកាដាក់ហោប៉ៅមួយចំនួន ដែលជាការឧបត្ថម្ភរបស់លោកឧត្ដមសេនីយ៍ មេបញ្ជាការ ជូនកងកម្លាំងទាំងអស់ផងដែរ៕