រតនគិរី៖ យោងតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី នៅ ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ឡោ ថា មេបញ្ជាការរងទទួលការងារកសាងកម្លាំង កងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំកម្លាំងជំនាញ ចុះត្រួតពិនិត្យកម្លាំងនៅមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបរកែវ ខេត្តរតនគិរី ។