ព្រៃវែង៖ ក្រោមបញ្ជាផ្ទាល់លោក ឧត្ដមសេនីត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង នៅវេលាម៉ោង ១៥ និង ២០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ កម្លាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពាមរក៍ ដឹកនាំដោយលោក វរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុច ភូមិជ័យឧត្ដមបឹងខ្ទុម ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័ចំនួន ០៣នាក់៖
១-ឈ្មោះ ឈួត ចាន់ចំណេះ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិជ័យឧត្តមបឹងខ្ទុម ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង ។
២-ឈ្មោះ លន់ វីឡា ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិ០៣ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ។
៣-ឈ្មោះ ហ៊ួត គង់ម៉ីង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឧត្តម ឃុំព្រែកខ្សាយ(ក) ស្រុកពាមរក៍ ខេត្តព្រៃវែង ។
វត្ថុតាងចាប់យកមាន ម្សៅក្រាមពណ៌សថ្លាចំនួន ២៧កញ្ចប់, ទូរស័ព្ទដៃចំនួន ០៣គ្រឿង និងឧបករណ៍សម្រាប់សេពមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពុងបន្តនីតិវិធី។