រតនគិរី៖ នៅវេលាម៉ោង១៩ និង ២០នាទី យប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ លោក វរសេនីត្រី រស់ វណ្ណា មេបញ្ជាការស្រុកមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកូនមុំ បានដឹកនាំកម្លាំងចុះជួយប្រជាពលរដ្ឋនិងជួយការពារទ្រព្យសម្បតិ្តរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្សល់កន្ត្រាក់ ស្ថិតក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិរបស់ពលរដ្ឋចំនួន ០៣គ្រួសារ ក្នុងនោះមានម្ចាស់ផ្ទះឈ្មោះ ទៀង ប្រាសាទ ផ្ទះខូចខាតទាំងស្រុង, ម្ចាស់ផ្ទះឈ្មោះ គង់ សំអឿង ផ្ទះខូចទាំងស្រុង កុដិព្រះសង្ឃ ០១ខ្នងខូចទាំងស្រុង សម្ភារៈខូចខាតមានម៉ូតូចំនួន ០៣គ្រឿង ម៉ាស៊ីនបូមទឹកចំនួន០១, ម៉ាស៊ីនកាត់ស្មៅចំនួន ០១គ្រឿង, ទូរទស្សន៍ចំនួន០១គ្រឿង។