រតនគីរី៖ យោងតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ឡោ ថា មេបញ្ជាការរងទទួលការងារកសាងកម្លាំង កងរាជអាវុធហត្ថខេត្តរតនគិរី បានចុះត្រួតពិនិត្យមូលដ្ឋាន កងរាជអាវុធហត្ថស្រុកលំផាត់ ខេត្តរតនគិរី លោក ឧត្តមសេនីយ៍បានពិនិត្យមើលអគាររដ្ឋបាលរបស់មូលដ្ឋានស្រុក ដែលទើបនឹងសាងសង់ថ្មី និងស្រះទឹកដែលអង្គភាពបានជីកដើម្បីរក្សាទឹកសម្រាប់ប្រើប្រាស់ ។