សៀមរាប៖ ថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំពិធីប្រជុំការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក អន សុខុន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង ទទួលការងារប្រតិបត្តិការ មេបញ្ជាការរង ទទួលការងារព័ត៌មាន និងសន្តិសុខ មេបញ្ជាការរង ទទួលការងារយុត្តិធម៌ ប្រធាន/អនុប្រធាន មន្ទីរបច្ចេកទេសសន្តិសុខ ប្រធាន/អនុប្រធានមន្ទីរយុត្តិធម៌ និងកម្លាំងត្រៀមបង្ក្រាបបទល្មើសធនធានធម្មជាតិជាច្រើនរូបទៀត។