កំពង់ស្ពឺ៖ ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សហការជាមួយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ បានចុះប្រតិបត្តិការបង្ក្រាបរោងម៉ាស៊ីអាឈើមួយកន្លែងគ្មានច្បាប់អនុញ្ញាត ដែលមានទីតាំងនៅភូមិព្រៃខ្លា ឃុំពោធិអង្រ្គង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ កម្លាំងបានដកហូតឈើដុល ចំនួន ៨៥កំណាត់ ដែលម្ចាស់រត់គេចខ្លួនបាត់មុនពេលសមត្ថកិច្ចទៅដល់។ បច្ចុប្បន្នវត្ថុតាងបានប្រគល់ឱ្យផ្នែករដ្ឋបាលព្រៃឈើសេដ្ឋដើម្បីចាត់ការបន្ត។