ឧត្តរមានជ័យ ៖ ព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានរៀបចំកិច្ចប្រជុំក្រុមការងារទិសទី២ ស្តីពីការទប់ស្កាត់ បង្ការ បង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក អន សុខុន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រតិភូអមដំណើរ និងលោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ និងកម្លាំងត្រៀមបង្ក្រាបបទល្មើសធនធានធម្មជាតិជាច្រើនរូបទៀត។