កណ្តាល៖ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល តំណាងលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្តកណ្តាល និងស្រុកខ្សាច់កណ្តាល អញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកថវិកាចំនួន ២.១២២.៥០០រៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ទៅប្រគល់ជូនគ្រួសារលោក អនុសេនីយ៍ឯក សៀក ឡុង មេបញ្ជាការរងមូលដ្ឋានស្រុកខ្សាច់កណ្តាល នៅលំនៅដ្ឋានភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលគ្រួសារលោកទើបសម្រាលកូន ។