You are currently viewing ឧត្ដមសេនីយ៍ត្រី ឡា ឡៃ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ

ឧត្ដមសេនីយ៍ត្រី ឡា ឡៃ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ

តាកែវ៖ នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩ លោក ឧត្ដមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថប្រចាំខែមីនា លើកទិសដៅការងារខែមេសា ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការការងារមួយចំនួនពាក់ព័ន្ធជំនាញរបស់ នាយការិយាល័យចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យ នាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបផងដែរ ។