You are currently viewing លោកវរសេនីយ៍ឯក ស្រី វុត្ថា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកនាយចំណង់ ប៊ុនធឿន ឧត្តម

លោកវរសេនីយ៍ឯក ស្រី វុត្ថា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកនាយចំណង់ ប៊ុនធឿន ឧត្តម

ស្វាយរៀង ៖ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្វាយរៀង តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្តស្វាយរៀង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកនាយចំណង់ ប៊ុនធឿន ឧត្តម ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្វាយរៀង ដែលបានទទួលមរណភាព ក្នុងជន្មាយុ ២៨ឆ្នាំ ។
ក្នុងឱកាសនោះ លោកមេបញ្ជាការរងខេត្ត បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តស្វាយរៀងចំនួន ៧.០០០.០០០រៀល ប្រគល់ជូនដល់គ្រួសារសព ស្ថិតក្នុងភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុង/ខេត្ត ស្វាយរៀង ផងដែរ។