You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាលជាមួយនាយទាហាន​ នាយទាហានរងនៃកងរាជអាវុធហត្ថ

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញសំណេះសំណាលជាមួយនាយទាហាន​ នាយទាហានរងនៃកងរាជអាវុធហត្ថ

កំបូល៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០១៩ នេះនៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយនាយទាហាន​ នាយទាហានរងនៃកងរាជអាវុធហត្ថដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ ស្នងការ ស្នងការរង នាយករងសាលា នាយការិយាល័យ និងនាយទាហាន​ នាយទាហានរងនៃកងរាជអាវុធហត្ថជាច្រើនរូបទៀត។

លោក នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងអំពី នយោបាយអទិភាពរបស់រាជរដ្ឋាភិបាល បានចាត់ទុកបញ្ហាសន្តិភាព សន្តិសុខ ស្ថិរភាពនយោបាយ គឺជាកិច្ចការងារចម្បង។ ក្នុងនោះលោក នាយឧត្តមសេនីយ៍ក៏បានធ្វើការសរសើរលើកទឹកចិត្ត ស្នាដៃដែលអាវុធហត្ថបានរួមចំណែកបង្កើតបានជាសមិទ្ធផល ហើយសមិទ្ធផលធំជាងគេគឺការួមចំណែកថែរក្សាបាននូវសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ស្ថិរភាពនយោបាយ ធ្វើឱ្យប្រទេសមានរបៀបរៀបរយក្លាយជាប្រទេសនីតិរដ្ឋ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះប្រជាជន ក្នុងនោះ បានកសាងជំរំជម្រក ជាបន្តបន្ទាប់ពីថ្នាក់ជាតិ រហូតដល់រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងស្នាក់ការសន្តិសុខផងដែរ។ ជាមួយនឹងការម្ចាស់ការទិញបំពាក់មធ្យោបាយ ឧបករណ៍សម្ភារៈ កែលម្អឯកសណ្ឋានស្លៀកពាក់ និងជីវភាពរស់នៅ ព្រមទាំងបានអនុវត្តគោលនយោបាយជូនអាវុធហត្ថជួបការលំបាក មានជំងឺ ពាក់លី មរណៈ ទាំងអស់នេះជាគំនិតនៃការដឹកនាំរបស់មេបញ្ជាការ និងការចូលរួមរបស់នាយ នាយរងអាវុធហត្ថគ្រប់រូប​ ដែលបង្កើតបាននូវសមិទ្ធផល និងស្នាដៃទាំងអស់នេះឡើង។ លោក នាយឧត្តមសេនីយ៍ ក៏បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ដល់នាយអាវុធហត្ថទាំងអស់ ដែលបានរួមជាមួយមេបញ្ជាការ ធ្វើកិច្ចការងារសំខាន់ៗ ទទួលបានលទ្ធផលល្អប្រសើរ ធ្វើឱ្យអង្គភាពអាវុធហត្ថមានកេរ្តិ៍ឈ្មោះ និងក្លាយជាកម្លាំងស្នូលមួយនៃឃឿនសន្តិសុខជាតិ និងប្រជាជន ។ លោក នាយឧត្តមសេនីយ៍មេបញ្ជាការ ក៏បានអំពាវនាវដល់អាវុធហត្ថគ្រប់រូបចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងបានធ្វើការផ្តាំផ្ញើដល់កម្លាំងអាវុធហត្ថ ទាំងអស់ត្រូវមានសាមគ្គីឯកភាពផ្ទៃក្នុងរឹងមាំ លើកកម្ពស់ស្មារតីចូលរួមសហការ ដើម្បីសេចក្តីសុខ សណ្តាប់ធ្នាប់ល្អ ប្រជាជនរស់នៅគ្មានការភ័យខ្លាច គ្មានបទល្មើស ព្រមទាំងលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ននូវឧបាយកលលាបពណ៌ និងយុទ្ធសាស្ត្រតាក់តែងបំបែកបំបាក់ របស់មជ្ឈដ្ឋានប្រឆាំងអគតិ និងត្រូវតាមដាននូវសកម្មភាព បើសកម្មភាពណាដែលបំពានច្បាប់ត្រូវតែបង្ក្រាបភ្លាម ត្រូវបន្តការងារអប់រំជាប្រចាំ ដើម្បីកសាងនូវមនសិការស្នេហាជាតិ ស្រឡាញ់ជាតិ គោរពច្បាប់រដ្ឋធម្មនុញ្ញ ការពារប្រជាជន ការពារទឹកដី ការពារអំណាចរដ្ឋដែលកើតចេញពីការបោះឆ្នោត ដែលប្រជាជនបោះជូនរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ។ ត្រូវធ្វើការហ្វឹកហ្វឺនជាប្រចាំ ចាត់តាំងរៀនសូត្រអប់រំចិត្តសាស្ត្រ ដើម្បីឆ្លុះបញ្ចាំងនូវសមត្ថភាពដឹកនាំបញ្ជារបស់នាយទាហានគ្រប់ថ្នាក់ផងដែរ។ ក្នុងឱកាសនោះលោក នាយឧត្តមសេនីយ៍ ក៏បានប្រគល់ថវិកាចំនួន ២៥.៧៥០.០០០រៀល គ្រឿងឧបភោគបរិភោគ និងភេជ្ជៈមួយចំនួន សម្រាប់ធ្វើពិធីជប់លៀងអបអរសារទរឆ្នាំថ្មីដែលនឹងមកដល់នាពេលខាងមុខ ។