ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍កងរាជអាវុធហត្ថ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍ក្នុងជំហានទី១។ អញ្ជើញចូលរួមក្នុងពិធីនេះ មានស្នងការ ស្នងការរង នាយករងសាលាទាំងពីរ នាយ នាយរងការិយាល័យចំណុះបញ្ជាការដ្ឋាន ព្រមទាំងលោក លោកស្រី នាយទាហាន នាយទាហានដែលត្រូវដាក់ឱ្យចូលនិវត្តន៍ជាច្រើនរូបទៀត។