You are currently viewing លោក វរសេនីយ៍ឯក នាង ពៅ អញ្ជើញបិតវគ្គបំប៉នជំនាញ បច្ចេកទេសសន្តិសុខ ប្រចាំឆ្នាំ២០១៩

លោក វរសេនីយ៍ឯក នាង ពៅ អញ្ជើញបិតវគ្គបំប៉នជំនាញ បច្ចេកទេសសន្តិសុខ ប្រចាំឆ្នាំ២០១៩

រតនគិរី៖ នារសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី បានរៀបចំពិធីបិតវគ្គបំប៉នជំនាញបច្ចេកទេសសន្តិសុខប្រចាំឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក វរសេនីយ៍ឯក នាង ពៅ មេបញ្ជាការរងទទួលបន្ទុកមន្ទីរសន្តិសុខបច្ចេកទេស កងរាជអាវុធហត្ថខេត្ត ។ ពិធីនេះមានការអញ្ជើញចូលរួមពីមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុក និង ប្រធានស្នាក់ការសន្តិសុខ ដែលពាក់ព័ន្ធការងារជំនាញផងដែរ ។