កម្លាំងអាវុធហត្ថ សហការបង្ក្រាបការកាប់ប្រមូល ដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយគ្មានច្បាប់អនុញ្ញាត

ពោធិ៍សាត់៖ នៅវេលាម៉ោង ១៨ និង ៣០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស្រុកក្រគរ ដឹកនាំដោយលោក វរសេនីយ៍ទោ ឌុច សម្ផស្ស នាយរងសេនាធិការដ្ឋានខេត្ត សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ចុះបង្ក្រាបការកាប់ ប្រមូល ដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានច្បាប់អនុញ្ញាត នៅកូនខ្លា ចំណុចលេខ (៩១១៧៧-៦៧០៤៧) ភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ រួមទាំងរឹបអូសឈើចម្រុះចំនួន ១៥០សន្លឹក ស្មើនឹង ៦,៥៣៧ ម៉ែត្រីគុណ។ ម្ចាស់គេចខ្លួនបាត់ បច្ចុប្បន្នវត្ថុតាង ត្រូវបានកម្លាំងជំនាញ ប្រគល់ឲ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ដើម្បីបន្តនីតិវិធី។