កណ្តាល៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានអញ្ជើញចុះសួរសុខទុក្ខ ព្រមទាំងបាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តចំនួន ១,៤៣០,០០០រៀល និងសម្ភារៈមួយចំនួន ប្រគល់ជូនលោក នាយចំណង់ កង សុវណ្ណឌី ជំនួយការមូលដ្ឋាន ស្រុកកណ្តាលស្ទឹង ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ កំពុងសំរាកព្យាបាលនៅមន្ទីពេទ្យព្រះកេតតុមាលា(១៧៩)។