តាកែវ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នំា២០១៩ លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំនាយ នាយរងអាវុធហត្ថនាំយកថវិកាចំនួន ១.២១០.០០០រៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួន ដែលបានមកពីការចូលរួមរបស់លោក ឧត្តមសេនីយមេបញ្ជាការ នាយ នាយរងអាវុធហត្ថចំណុះបញ្ជាការដ្ឋានតាមរយៈក្រុមយេនឌ័រ កងរាជអាវុធហត្ថខេត្ត យកទៅប្រគល់ជូនលោកស្រី ព្រិន្ទបាលឯក នៅ ចិន្តា ជំនួយការមន្ទីរភស្តុភា ដែលទើបនិងសម្រាលកូននឹងកំពុងសម្រាកនៅលំនៅឋាន ស្ថិតនៅភូមិចារ ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ។