You are currently viewing អំណោយលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន ត្រូវបានប្រគល់ជូនមន្ត្រីអាវុធហត្ថកំពុងសម្រាកព្យាបាលជំងឺ

អំណោយលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន ត្រូវបានប្រគល់ជូនមន្ត្រីអាវុធហត្ថកំពុងសម្រាកព្យាបាលជំងឺ

បន្ទាយមានជ័យ៖ នៅថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩ លោក អនុសេនីយ៍ទោ ប៊ួ រិនណា មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ រួមជាមួយសហការី បាននាំយកអំណោយរបស់លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ប្រគល់ជូនលោក នាយចំណង់ សឿត គឹមសាន សមាជិកមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យយោធភូមិភាគទី៥(ព២) ។ អំណោយរួមមាន ៖ ថវិកា ១.១៤០.០០០រៀល, ទឹកដោះគោឆៅ ០១កេះ, មី ០១កេះ, ទឹកផ្លែឈើ ០១កេះ និងទឹកបរិសុទ្ធ ០២កេះ ។ ក្នុងថ្ងៃដដែលនោះដែរ បានប្រគល់លិខិតថ្លែងអំណរគុណរបស់លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដល់លោក វេជ្ជបណ្ឌិត សុខ វណ្ណារ៉ា និងមន្ត្រីនៃមន្ទីរពេទ្យយោធភូមិភាគទី៥(ព២) ដែលបានយកចិត្តទុកដាក់ ក្នុងការព្យាបាលជំងឺដល់សមាជិក កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យផងដែរ ។