You are currently viewing ឧត្តមសេនីយ៍ឯក ហុង វិណុល ទទួលជួបប្រតិភូយោធភូមិភាគ៧ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម

ឧត្តមសេនីយ៍ឯក ហុង វិណុល ទទួលជួបប្រតិភូយោធភូមិភាគ៧ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម

ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាង លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតិឱ្យប្រតិភូយោធភូមិភាគ៧ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ត្រាញ់ ហាវជុង មេបញ្ជាការរងភូមិភាគ៧ ចូលជួបសម្តែងគួរសម និងជូនពរឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងមកដល់នាពេលខាងមុខនេះ ពិសេសដើម្បីរឹតចំណងសាមគ្គីភាព សហប្រតិបត្តិការ កម្ពុជា-វៀតណាម ឱ្យកាន់តែរឹងមាំថែមទៀត។