ឃាតករចរាចរណ៍បានសម្លាប់មនុស្សចំនួន០៥នាក់ និងរបួស ១៦នាក់ កាលពីម្សិលមិញ

រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី៨ ឧសភា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក ក្នុងនោះយប់៤លើក បណ្តាលឱ្យមនុស្សស្លាប់៥នាក់ រងរបួសធ្ងន់១០នាក់ (ស្រី២នាក់) និងរបួសស្រាល៦នាក់ (ស្រី២នាក់) ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បណ្តាលឱ្យខូចខាតយានយន្ត សរុបចំនួន១៥គ្រឿង រួមមានម៉ូតូចំនួន៨គ្រឿង, រថយន្តធុនតូច៦គ្រឿង , រថយន្តធុនធំ១គ្រឿង , ថ្មើរជើង១នាក់ ។
ចំពោះមូលហេតុដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន៥លើក (ស្លាប់២នាក់) , មិនប្រកាន់ស្តាំ១លើក (ស្លាប់១នាក់), ប្រជែងគ្រោះថ្នាក់១លើក, មិនគោរពសិទ្ធិ១លើក, បត់គ្រោះថ្នាក់១លើក (ស្លាប់១នាក់), ងងុយដេក១លើក
(ស្លាប់១នាក់ ) ក្នុងនោះ មិនពាក់មួកពេលគ្រោះថ្នាក់១២នាក់ យប់៥នាក់ ។ គ្រោះថ្នាក់លើដងផ្លូវ រួមមានផ្លូវជាតិចំនួន៦លើក, ផ្លូវខេត្តក្រុង៣លើក, ផ្លូវលំ១លើក ។