កំពង់ធំ៖ រសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន ១.៧៥០.០០០រៀល និងភេសជ្ជៈមួយចំនួន ប្រគល់ជូនលោកវរសេនីយ៍ត្រី មួង សារី នាយការិយាល័យគីមីសាស្ត្រ មន្ទីរសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថខេត្ត ដែលទើបត្រឡប់មកពីសម្រាកព្យាបាលជំងឺវះកាត់បេះដូងនៅប្រទេសថៃ ។