You are currently viewing ឧត្តមសេនីយ៍ទោ នាង សុជីវី ផ្សព្វផ្សាយការងារសោធននិវត្តន៍កងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ទោ នាង សុជីវី ផ្សព្វផ្សាយការងារសោធននិវត្តន៍កងរាជអាវុធហត្ថ

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍កងរាជអាវុធហត្ថ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍ក្នុងជំហានទី១។ អញ្ជើញចូលរួមក្នុងពិធីនេះ មានមេបញ្ជាការ មេបញ្ជាការរងកងវរសេនាតូច កងអន្តរាគមន៍ កងអន្តរាគមន៍ចល័ត អង្គភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងលោក លោកស្រី នាយទាហាន នាយទាហានរងដែលត្រូវដាក់ឱ្យចូលនិវត្តន៍ជាច្រើនរូប។ ក្នុងការផ្សព្វផ្សាយនេះ មានគោលបំណងបួនសំខាន់គឺ ១-ផ្សព្វផ្សាយឱ្យមានការយល់ជ្រួតជ្រាបពីការងារសោធននិវត្តន៍ ដែលជាការអនុវត្តនៅតាមច្បាប់របស់ប្រទេសជាតិ ២-ពង្រឹងគោលជំហរសតិអារម្មណ៍យោធិននៃកងរាជអាវុធហត្ថដែលចូលនិវត្តន៍ទាំងអស់ ៣-ដើម្បីពិនិត្យបន្ថែមទៅលើការវាយតម្លៃរបស់ស្ថាប័ន អង្គភាព ដែលបានវាយតម្លៃមួយជំហានមុន និងដើម្បីឱ្យមានភាពប្រាកដប្រជា មានភាពសុក្រិតចំពោះយោធិនដែលដល់អាយុចូលនិវត្តន៍ និង៤-ផ្សព្វផ្សាយពីមនោសញ្ចេតនារបស់មេបញ្ជាការ ចំពោះអាវុធហត្ថដែលដល់អាយុចូលនិវត្ត និងអ្នកដែលត្រូវចូលនិវត្តបន្តបន្ទាប់ទៀត ឱ្យបានជ្រាបពីមនោសញ្ចេតនារបស់មេបញ្ជាការ គោរពចំពោះវិរភាពដែលនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ បានបម្រើក្នុងកងយោធពលខេមរភូមិន្ទ ពិសេសក្នុងកងរាជអាវុធហត្ថរហូតដល់ពេលអាយុត្រូវចូលនិវត្តទៅតាមច្បាប់កំណត់របស់រាជរដ្ឋាភិបាល។