You are currently viewing កម្លាំងអាវុធហត្ថខេត្តកែប ចុះធ្វើការអប់រំផ្សព្វផ្សាយអំពីច្បាប់ និងផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកែប ចុះធ្វើការអប់រំផ្សព្វផ្សាយអំពីច្បាប់ និងផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន

កែប៖ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ លោកអនុសេនីយ៍ទោ ដួង ប្រុស នាយការិយាល័យបទល្មើសគ្រឿងញៀនខេត្តកែបបានដឹកនាំកម្លាំង សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកដំណាក់ចង្អើរ ចុះធ្វើការអប់រំផ្សព្វផ្សាយ អំពីច្បាប់ និងផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន ដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅសាលាអនុវិទ្យាល័យ ហ៊ុន សែន ពងទឹក ស្ថិតក្នុងភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។