You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញបិទវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញបិទវគ្គបំប៉នជំនាញកងរាជអាវុធហត្ថ

កណ្តាល៖ ថ្ងៃសុក្រ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើពិធីបិទវគ្គបំប៉នជំនាញកងរាជអាវុធហត្ថប្រចាំឆមាសទី១ ឆ្នាំ២០១៩ ។ ពិធីនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងមានការអញ្ជើញចូលរួមពីសំណាក់ លោកលោកស្រី មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ ក្រុង-ស្រុក កងវរអន្តរាគមន៍ គ្រូឧទ្ទេសនាម និងសិក្ខាកាម ជាច្រើនរូបផងដែរ។
ក្នុងវគ្គបំប៉ននេះសិក្ខាកាម ទទួលបាននិទេ្ទសល្អ១០% និទេ្ទសល្អបង្គួរ៨៥% និទេ្ទសមធ្យម៥%។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការបានផ្តល់ការលើកទឹកចិត្តដល់គណៈគ្រប់គ្រងវគ្គ គ្រូឧទេ្ទសនាម និងសិក្ខាកាមឆ្នើមនូវ ថវិកាមួយចំនួន និងមានមតិបូកសរុបនិងផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ក្រោយពីចប់វគ្គ ពេលត្រឡប់ទៅអង្គភាពវិញត្រូវយកចំណេះដឹងពីវគ្គបំប៉ននេះ យកទៅអនុវត្តក្នុងការបំពេញភារកិច្ច ឱ្យចំទិសដៅ ត្រូវគោរពបទបញ្ជា និងវិន័យ មានគុណធម៌ សាមគ្គីឯកភាពផ្ទៃក្នុង និងមានកិច្ចសហការល្អជាមួយគ្រប់ស្ថាប័នមាន សមត្ថកិច្ច អាជ្ញាធរដែនដីនិងប្រជាពលរដ្ឋ ជៀសវាងធ្វើអ្វីនាំឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ សេចក្ដីថ្លៃថ្នូររបស់កងរាជអាវុធហត្ថ។ ទាំងនេះជាអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែក្រើនរំលឹក ដាស់តឿន ដល់ថ្នាក់ក្រោមអនុវត្តជាប្រចាំ និងត្រូវការពារដាច់ខាតនូវរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ទោះឋិតក្នុងតម្លៃណាក៏ដោយ ដើម្បីស្ថេភាព សន្តិសុខ និង ការអភិវឌ្ឍន៍ ដែលជាសេចក្តីត្រូវការចាំបាច់បំផុតរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។