ស្វាយរៀង: នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ អង្គភាពមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកំពង់រោទ៍បានរៀបចំពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខងារមេបញ្ជាការមូលដ្ឋានស្រុកក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង។ភ្ញៀវកិត្តិយសចូលរួមក្នុងពិធីនោះដែររួមមាន លោកប្រធានមន្ទីអនុប្រធានមន្ទីលោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុកទាំង០៨ លោកមេបញ្ជាការសិករងស្រុកលោកអធិការនគរបាលស្រុកលោកប្រធានក្រុមប្រឹក្សាឃុំទាំ១១ឃុំនិងប្រធានប៉ុស្តិ៍រដ្ឋបាលឃុំគ្រប់ឃុំ។
មានប្រសាសន៍ក្នុងពិធីនោះដែរឯកឧត្តមមេបញ្ជាការអហខេត្តជាប្រធានគណៈអធិបតី អោយលោកដែលបានទទូល
តែងតាំងជាមេបញ្ជាការនៅពេលនេះត្រូវតែអនុវត្តនូវតួនាទីនិងភារកិច្ចរបស់ខ្លួនអោយបាន បំពេញភារកិច្ចជូនរាជរដ្ឋាភិបាល
ជូនប្រជាពលរដ្ឋដែលជូបការលំបាកពិសេសនៅពេលនេះកំពង់ជូបការរាំងស្ងួតខ្វះទឹកបរិភោគ។ល។