You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជួបសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជួបសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០១៩ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រតិភូអមដំណើរ អញ្ជើញចុះជួបសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការតាមបណ្តាមូលដ្ឋាន ក្រុង-ស្រុក និងស្នាក់ការសន្តិសុខជាច្រើនរូប។
ក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានឧបត្ថម្ភ ដល់នាយ នាយរងអាវុធហត្ថចំនួន ១៨០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ៥០.០០០រៀល ព្រមទាំងអាវុធហត្ថចូលនិវត្តន៍ និងគ្រួសារអាវុធហត្ថដែលពលីមរណៈចំនួន ២៤នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ២០០.០០០រៀល។
បន្ថែមពីនេះទៀត ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាខាងមុខ លោកនាយឧត្តមសេនីយ៍ ក៏បានឧបត្ថម្ភស្រាបៀរចំនួន ៤៥កេស, ភេសជ្ជ:ចំនួន ៤០កេស និងទឹកបរិសុទ្ធចំនួន ៥០កេសសម្រាប់ជប់លៀងផងដែរ។