You are currently viewing ឧត្ដមសេនីយ៍ត្រី នុត នន្ទ ផ្សព្វផ្សាយផែនការការពារប្រតិភូ ក្នុងពិធីជួបជុំមិត្ត ដល់កម្លាំងការពារអាវុធហត្ថខេត្ត

ឧត្ដមសេនីយ៍ត្រី នុត នន្ទ ផ្សព្វផ្សាយផែនការការពារប្រតិភូ ក្នុងពិធីជួបជុំមិត្ត ដល់កម្លាំងការពារអាវុធហត្ថខេត្ត

ស្វាយរៀង៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង នាថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០១៩ លោក ឧត្ដមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្ដមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារប្រតិភូ ដល់កម្លាំងកងរាជអាវុធហត្ថខេត្ត នៅក្នុងពិធីជួបជុំមិត្ត រវាងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយបញ្ជាការដ្ឋាន យោធាទីក្រុងហូជីមិញ យោធភូមិភាគទី៧ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ ការផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង លោកនាយរងសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៨ និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។