ត្បូងឃ្មុំ: ព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក អ៊ាង ភារៈ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានទទួលជួបសំណេះសំណាល ជាមួយប្រតិភូកីឡាកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដែលត្រូវចេញដំណើរទៅប្រកួតបាល់ទះពានវង្វាន់មិត្តភាពកម្ពុជា-វៀតណាម រវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបញ្ជាការដ្ឋានយោធភូមិភាគទៅ៧ វៀតណាម នៅខេត្តស្វាយរៀង។
ក្នុងពិធីនោះដែរ លោកមេបញ្ជាការស្តីទី បានផ្តាំផ្ញើដល់កីឡាករទាំងអស់ ដែលត្រូវចេញដំណើរទៅប្រកួតលើកនេះ ត្រូវខិតខំឱ្យអស់ពីសមត្ថភាព ទៅតាមតួនាទីរៀងៗខ្លួន សហការគ្នាឱ្យបានល្អ និងគោរពអោយបានម៉ឺងម៉ាត់ នូវវិន័យ និង លក្ខខ័ណ្ឌទិកៈនៃការប្រកួត ដើម្បីជាកិត្តិយស និងកិត្យានុភាពរបស់សាមីខ្លួន ក៏ដូចជាអង្គភាពផងដែរ។ ជាធម្មតា និងជាក្រឹត្យក្រម កីឡាប្រកួតតែងមានឈ្នះ និងចាញ់ ប៉ុន្ដែអ្វីដែលយើងប្រាកដជានឹងទទួលបានលើកនេះ គឺបទពិសោធន៍ក្នុងការធ្វើការងារជាក្រុម មិត្តភាព ភាតរភាព និងសាមគ្គីភាព ដែលជាកត្តាចាំបាច់បំផុត សម្រាប់ភាពជោគជ័យក្នុងកិច្ចសហប្រតិបត្តិការលើភាពជាដៃគូក្នុងក្របខ័ណ្ឌជាអន្តរស្ថាប័ន។
ជាចុងក្រោយលោកមេបញ្ជាការស្តីទី ក៏បានប្រគល់កញ្ចប់ថវិកាដាក់ហោប៉ៅមួយចំនួន ជូនដល់ប្រតិភូកីឡាទាំងអស់ផងដែរ៕