ស្វាយរៀង៖ ព្រឹកអង្គារ ទី០២ ខែមេសា ឆ្នាំ២០១៩ លោក នាយឧត្តមសនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទការប្រកួតកីឡាបាល់ទះមិត្តភាពកម្ពុជា-វៀតណាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈខេត្តស្វាយរៀង ឧត្តមសេនីយ៍ទោ វ៉ មិញ លឿង មេបញ្ជាការយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ព្រមទាំងលោកមេបញ្ជាការរង នាយរងសេនាធិការ ស្នងការ ស្នងការរង នាយទាហាន នាយទាហារងរងនៃកងរាជអាវុធហត្ថដែលជាកីឡាករជាច្រើនរូបទៀត។