ស្វាយរៀង៖ ព្រឹកអង្គារ ទី០២ ខែមេសា ឆ្នាំ២០១៩ លោក នាយឧត្តមសនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពីធីចុះហត្ថលេខាស្តីពីកិច្ចសហប្រតិបត្តិការរវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថកងរាជធានីភ្នំពេញ ជាមួយបញ្ជាការដ្ឋានយោធាទីក្រុងហូជី មិញ យោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឧត្តមសេនីយ៍ទោ វ៉ មិញ លឿង មេបញ្ជាការយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងប្រតិភូអមដំណើរ ព្រមទាំងលោកមេបញ្ជាការរង នាយរងសេនាធិការ ស្នងការ ស្នងការរង មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី-ខេត្តផងដែរ។