នៅវេលាម៉ោង០៨ និង៣០នាទីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ នៅចំនុច ក្នុងការដ្ឋានលាយប៉េតុង«សម្បត្តិមានហេង»ស្ថិតនៅ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ មានករណីធ្វើអោយខូចខាតនូវទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនដោយចេតនា ចំនួន០១លើក។
ក្រោយពីទទួលពាក្យបណ្តឹងផ្ទាល់មាត់ពីម្ចាស់ការដ្ឋានខាងលើ កម្លាំងអាវុធហត្ថខណ្ឌ
ច្បារអំពៅបានចុះទៅដល់ចំនុចខាងលើហើយពិនិត្យជាក់ស្តែងនឹងធ្វើការនាំខ្លួនជនបង្ករម្នាក់ មកសាកសួរ។ ជនបង្ករមានឈ្មោះ សួន មឿន ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ ព្រូឡាន មានទីលំនៅ ផ្ទះលេខ ១១២ ភូមិព្រែតាកែវ ឃំុសំរោងធំ ស្រុកកៀមស្វាយ ខេត្តកណ្តាល។
-វត្ថុតាងជាប់ខ្លួនត្រូវដកហូត:
១.អត្តសញ្ញណបណ្ណ័សញ្ជាតិខ្មែរចំនួន០១សន្លឹក។
រឿងហេតុៈនៅវេលាម៉ោង០៨ និង៣០នាទីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ឈ្មោះ សួន មឿន បានឡើងបញ្ឆះរថយន្ត(បាញ់ប៉េតុង)ហើយបើកទៅមុខទាំងខ្លួនមិនចេះបើកបរសោះ។ពេលនោះបានជ្រុលចង្កូតទៅបុកនឹងរថយន្តក្រឡុកស៊ីម៉ង់ត៍ចំពីក្រោយពេញទំហឹងបណ្តាលឲ្យរថយន្តបាញ់ប៉េតុងខាងលើរងកាខូចខាតមួយកំណាត់មុខទាំងស្រុង។ពេលឃើញដូចនេះមេកាក្រុមហ៊ុនក៏ឃាត់ខ្លួនប្រគល់ឲ្យកម្លាំងអាវុធហត្ថយកមកសាកសួរតែម្តង។
បច្ចុប្បន្នជនបង្ករខាងលើរួមទាំងវត្ថុតាងបញ្ជូនទៅកាន់ការិយាស្រាវជ្រាវបទល្មើស ដើម្បីអនុវត្តន៍ទៅតាមនិតិវិធី។