You are currently viewing ឧត្តមសេនីយ៍ត្រី ហង្ស ថុល ប្រគល់ផ្ទះមួយខ្នងជូនដល់ប្រជាពលរដ្ឋទីទាល់ក្រ

ឧត្តមសេនីយ៍ត្រី ហង្ស ថុល ប្រគល់ផ្ទះមួយខ្នងជូនដល់ប្រជាពលរដ្ឋទីទាល់ក្រ

កំពង់ធំ៖ រសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចុះសួរសុខទុក្ខ និងប្រគល់ផ្ទះមួយខ្នងទំហំ ៦×៥ ជូនស្ត្រីមេម៉ាយទីទាល់ក្រឈ្មោះ ប៉ែន រុន រស់នៅភូមិដង្ហិត ឃុំសណ្តាន់ ស្រុកសណ្តាន់ រួមទាំងសម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនផងដែរ ជាមួយគ្នានោះ លោក ឧត្តមសេនីយ៍ ក៏បានចែកជូនគ្រួសារក្រីក្រចំនួន ៤គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ៥០គីឡូក្រាម មីមួយកេះ ទឹកស៊ីអ៊ីវមួយយួ សារុងមួយ ក្រណាត់មួយដុំ និងថវិកាចំនួន ៥ម៉ឺនរៀល ។