(ភ្នំពេញ) ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១០ ខែឧសភានេះ បានព្យាការណ៍អាកាសធាតុប្រចាំសប្តាហ៍ ចាប់ពីថ្ងៃទី១១ ដល់ ១៨ ខែឧសភា ឆ្នាំ២០១៦ ដោយបញ្ជាក់ថា ក្នុងរយៈពេលនេះ សីតុណ្ហភាពមានការធ្លាក់ចុះបន្តិច គឺនៅតំបន់ទំនាបមានពី ៣៦ ដល់ ៣៨អង្សាសេ, តំបន់ខ្ពង់រាប មានពី ៣៥ ដល់៣៧អង្សាសេ និង តំបន់មាត់សមុទ្រ មានពី ៣៤ ដល់៣៦អង្សាសេ ដែលកាលពីមុនសីតុណ្ហភាពឡើងរហូតដល់៤០ ទៅ៤២អង្សាសេ។
ក្រសួងធនធានទឹកបានបញ្ជាក់ទៀតថា ក្នុងសប្តាហ៍នេះដែរ តំបន់មួយចំនួននឹងមានភ្លៀងធ្លាក់ រាយប៉ាយពីមធ្យមទៅច្រើន ហើយក៏អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ៕