You are currently viewing ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ ទទួលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មីពីប្រតិភូអង្គទ័ពទី៤

ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ ទទួលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មីពីប្រតិភូអង្គទ័ពទី៤

ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេ តំណាង លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញតឱ្យលោក វរសេនីយ៍ឯក លឿង ឌីញ ឡាញ់ អង្គទ័ពទី៤ និងជានាយរងសេនាធិការ ព្រមទាំងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងមកដល់នាពេលខាងមុខនេះ។