You are currently viewing ឧត្ដមសេនីយ៍ត្រី នុត នន្ទ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ទោ សួស រស្មី

ឧត្ដមសេនីយ៍ត្រី នុត នន្ទ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ទោ សួស រស្មី

ស្វាយរៀង ៖ ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ លោក ឧត្ដមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តស្វាយរៀង តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្តស្វាយរៀង អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ទ សួស រស្មី មុខងារនាយឃ្លាំង កងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ ក្នុងជន្មាយុ ៣៨ឆ្នាំ ដោយរោគាពាធ ក្នុងឱកាសនោះ លោក មេបញ្ជាការរងខេត្ត បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តស្វាយរៀងចំនួន ៩,០៤០,០០០៛ (ប្រាំបួនលានបួនម៉ឺនរៀល) ប្រគល់ជូនដល់គ្រួសារសព ស្ថិតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។