ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេ តំណាង លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញតឱ្យលោក ឧត្តមសេនីយ៍ទោ ផ្វាម វ៉ាន់ ហៀវ លេខាធិការរងអចិន្ត្រៃបក្ស និងអភិបាលក្រុងកឺនថឺ ព្រមទាំងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ ជំនួបនេះធ្វើឡើងនារសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។