You are currently viewing គណៈប្រតិភូគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង ជូនពរអង្គភាពកងរាជអាវុធហត្ថ

គណៈប្រតិភូគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាង ជូនពរអង្គភាពកងរាជអាវុធហត្ថ

ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០១៩ នៅសាលប្រជុំប្រតិបត្តិការសេនាធិការដ្ឋាននៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមនឹងឧត្តមសេនីយ៍ នាយរងសេនាធិការ លោកស្នងការ ស្នងការរង នាយ នាយរងការិយាល័យបានទទួលស្វាគមន៍ គណៈប្រតិភូគណៈកម្មាធិការប្រជាជនខេត្តគៀនយ៉ាងនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោក ម៉ាយ អាញ់ញិន អនុប្រធានគណៈកម្មការប្រជាជនវៀតណាមខេត្តគៀងយ៉ាង ជូនពរអង្គភាពកងរាជអាវុធហត្ថក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រណីជាតិខ្មែរ៕