បាត់ដំបង៖ នៅកាលពីវេលាម៉ោង ១៤:៣០ នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ នៅត្រង់ចំណុចមុខវត្តខ្សាច់ពោយ ស្ថិតក្នុងក្រុមទី១៥ ភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុង/ខេត្តបាត់ដំបង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង បានចុះធ្វើការបង្ក្រាបករណី ជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៤ នាក់:
១. ឈ្មោះ ស៊ីវ លីដា ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរជាងផ្សារដែក មានទីលំនៅភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុង/ខេត្តបាត់ដំបង ។
២. ឈ្មោះ សួស វាយោ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុង/ខេត្តបាត់ដំបង ។
៣. ឈ្មោះ រស់ ភក្រ្តា (ហៅបឿក) ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុង/ខេត្តបាត់ដំបង ។
៤. ឈ្មោះ ប៉ុត ស៊ីម (ហៅពាង) ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរជាងផ្សារដែក មានទីលំនៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុង/ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន៖
១. សារធាតុញៀនប្រភេទម្សៅក្រាមពណ៌សរឹងថ្លា (ទឹកកក) ចំនួន ០៥ កញ្ចប់ ។
២. ទូរស័ព្ទ ០៣ គ្រឿង ។
៣. សម្ភារៈសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងកំពុងកសាងសំណុំរឿងបន្តតាមនីតិវីធី ។