រតនគិរី៖ នារសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩នេះ នៅបញ្ជាការរដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំត្រីមាសទី១ ទិសដៅត្រីមាសទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការមេបញ្ជាការរង សេនាធិការរង នាយទាហាន នាយទាហានរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង-ស្រុក និងប្រធានស្នាក់ការចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តជាច្រើនរូបទៀត ។