You are currently viewing លោកវរសេនីយ៍ឯក តែម តាន់ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ឯក ចាន់ ប៉ុណ្ណ

លោកវរសេនីយ៍ឯក តែម តាន់ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ឯក ចាន់ ប៉ុណ្ណ

កណ្តាល៖ ព្រឹកថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក តែម តាន់ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល តំណាងលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានដឹកនាំប្រតិភូកងរាជអាវុធហត្ថខេត្តកណ្តាល អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ ប៉ុណ្ណ នាយរងសេនាធិការ នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានទទួលមរណៈភាព ដោយរោគាពាធ ។ ក្នុងឱកាសនោះ លោកមេបញ្ជាការរងខេត្ត បាននាំយកថវិកាមួយចំនួន ប្រគល់ជូនដល់គ្រួសារសព ស្ថិតក្នុងបន្ទាយសុវត្ថិភាពអង្គរក្ស ឃុំស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។