រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងមកថា សាកសពក្មេងស្រីម្នាក់ទើបនឹងស្លាប់បានត្រូវអ្នកភូមិប្រទះឃើញនៅក្នុងផ្ទះសង់មិនទាន់រួចមួយកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី១០ ឧសភា ២០១៦ នៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
សេចក្តីរាយការណ៍បានបន្តថា ក្មេងស្រីដែលស្លាប់សង្ស័យករណីឃាតកម្មនេះឈ្មោះ វុន រដ្ឋា អាយុ១៩ឆ្នាំ មានទីលំនៅក្នុងភូមិព្រៃកី(ខ) សង្កាត់ពងទឹក ខណ្ឌដង្កោ ជិះម៉ូតូមួយគ្រឿងម៉ាក C125 ស៊េរីឆ្នាំ២០០៧ (បាត់)។