រតនគិរី ៖ សាច់សត្វព្រៃជាច្រើន ដែលដាក់តាំងលក់នៅក្នុងផ្សារបានលុង និងក្នុងភូមិជយ័ជំនះ ត្រូវកម្លាំងក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃចល័តនៃ រដ្ឋបាលព្រៃឈើ សហការជាមួយកងរាជអាវុធហត្ថផ្ទៃប្រទេស និងអង្កការសម្ព័ន្ធមិត្តសត្វព្រៃ រួមទាំងកម្លាំងរដ្ឋបាលព្រៃឈើខេត្ត បានចុះឆែកឆេរត្រួតពិនិត្យរកឃើញ កាលពីវេលាម៉ោង០៧ និង៣០នាទីព្រឹកថ្ងៃទី១០ ឧសភា ឆ្នាំ២០១៦ ដោយរឹបអូសសត្វបានពីរ-បីប្រភេទ ។
សាច់សត្វដែលបង្ក្រាបបាន នោះរួមមាន សាច់ជ្រូកព្រៃស្រស់ចំនួន២៥គីឡូក្រាម, សាច់ឈ្លូសស្រស់ចំនួន៣១គីឡូក្រាម, សាច់សត្វត្រកួតស្រស់ចំនួន៣,៨គីឡូក្រាម និងសត្វអាញីក្រៀមមួយក្បាលផងដែរ ។
ជនសង្ស័យ និងវត្ថុតាងត្រូវកម្លាំងអាវុធហត្ថខេត្ត បញ្ចូនទៅកាន់រដ្ឋបាលព្រៃឈើដើម្បីបន្តរនីតិវិធី។