ព្រៃវែង៖ ព្រឹកថ្ងៃអាទិត្យ ទី០៧ ខែមេសា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកា ព្រមទាំងគ្រឿងឧបភោគ មួយចំនួនប្រគល់ជូនគ្រួសារអ្នកមីង សោម សារ៉េត ដែលជាប្រជាពលរដ្ឋក្រីក្រជួបការលំបាក សព្វថ្ងៃរស់នៅភូមិលេខ៥ សង្កាត់កំពង់លាវ ក្រុង/ខេត្តព្រៃវែង។