You are currently viewing យោធាការពារព្រំដែន ខេត្តអាងយ៉ាង អញ្ជើញសំណេះសំណាល និងជូនពរឆ្នាំថ្មី ប្រណីជាតិខ្មែរ

យោធាការពារព្រំដែន ខេត្តអាងយ៉ាង អញ្ជើញសំណេះសំណាល និងជូនពរឆ្នាំថ្មី ប្រណីជាតិខ្មែរ

កណ្តាល៖ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល លោកវរសេនីយ៍ឯក សៅ សុគន្ធា មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានទទួលស្វាគមន៍គណៈប្រតិភូវៀតណាម ដឹកនាំដោយលោក វរសេនីយ៍ឯក ហ្វាម យ៉ាងហ្វុង អនុប្រធានយោធាការពារព្រំដែន ខេត្តអាងយ៉ាង នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលបានអញ្ជើញចូលជួបសំណេះសំណាលសួរសុខទុក្ខ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។