កំពត៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ លោកវរសេនីយ៍ឯក សួន សេដ្ឋារ៉ា មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្ត តំណាងលោក ឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត បានអនុញ្ញាតឱ្យប្រតិភូកងទ័ពការពារព្រំដែនខេត្តគៀងយ៉ាងនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលអញ្ជើញចូលជួបសំណេះសំណាល សួរសុខទុក្ខ និងជូនពរកងរាជអាវុធហត្ថខេត្តកំពត ក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលឈានចូលនាពេលខាងមុខនេះ។