You are currently viewing ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំត្រីមាសទី១

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចប្រចាំត្រីមាសទី១

ព្រះសីហនុ៖ នៅរសៀលថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ ២០១៩ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ។

ពិធីនេះ មានវត្តមានអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ នាយរដ្ឋបាលសរុប និងលោកមេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខ និងមេបញ្ជាការ កងអនុសេនាធំចល័ត ព្រមទាំងនាយទាហាន-នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត ចូលរួមជាច្រើននាក់ផងដែរ។

ក្នុងឱកាសនេះ ក៏មានពិធីចែកអំណោយ និងប្រគល់ថវិកាមូលនិធិមហាមគ្រួសារកងរាជអាវុធហត្ថខេត្តព្រះសីហនុ ជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថ ដែលជួបការលំបាកផ្នែកជីវភាព មានជំងឺ ចូលនិវត្តន៍ សរុបចំនួន ២៧នាក់ ក្នុងនោះផងដែរអំណោយ និងថវិកា ដែលទទួលបាន រួមមាន៖
១_ថវិកា ១០០.០០០រៀល
២_អង្ករ ១បាវតូច
៣_មី ១កេះតូច
៤_ទឹចក្រូច ១កេះ
៥_ឃីត ១កញ្ចប់តូច។