ត្បូងឃ្មុំ៖ ព្រឹកថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថត្បូងឃ្មុំ បានរៀបចំពិធី ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំត្រីមាសទី១ ទិសដៅត្រីមាសទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ-អនុប្រធានមន្ទី នាយករិយាល័យ មេបញ្ជាការ-មេបញ្ជាការរង ក្រុង-ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។